ក្រចេះៈ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង១០និង១៥នាទី មានករណីផ្លែម៉ូទរ័ផ្លាត ត្រូវបំពង់ ក បណ្តាលឲ្យស្លាប់ម្នាក់ នៅចំណុចភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ដោយម្ចាស់ផ្ទះឈ្មោះ ឌុច ភូម បានជួលជនរងគ្រោះឈ្មោះ ត្រេះ ឡេះ ភេទប្រុស អាយុ60ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាងឈើ រស់នៅភូមិវត្ត ឃុំកោះច្រែង ស្រុកចិត្របុរីខេត្តក្រចេះ មកធ្វើ អង្កែផ្ទះ ហើយពេលកំពង់ធ្វើការ ស្រាប់តែក្រទ្បាច់របូតចេញពីដៃ ម៉ូទរ័វាត់ចំ បំពង់.ក បណ្តាលអោយស្លាប់ ភ្លាមៗ នៅនិងកន្លែង។
ក្រោយពេលកើតហេតុភ្លាមៗ សម្ថកិច្ច ជំនាញ បាន ចុះ ដល់កន្លែងកើតហេតុ និងពិនិត្យសព បានធ្វើកំណត់ហេតុ ប្រគល់ ដល់គ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕
មតិយោបល់