ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្នុងហេតុការណ៍រថយន្តបុកនឹងម៉ូតូ

កំពង់ស្ពឺ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១នឹង ៤៥នាទី នៅលើផ្លូវក្រាលកៅស៊ូត្រង់ចំណុចភូមិតំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្ត០១ គ្រឿង មិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់ឈ្មោះ ដែលបើកបរមកពីទិសខាងកើតទៅទិសខាងលិច ត្រង់ចំណុចផ្លូវកោង បានបុកម៉ូតូ១ គ្រឿងម៉ាកហុងដា សេ125 ពណ៍ ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1D-9304 បើកបរ ដោយឈ្មោះ សៀវ សំណាង ភេទប្រុស អាយុ៤០ ឆ្នាំ រស់នៅភូមិព្រៃតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបើកបរបញ្រ្ចាសទិសគ្នាបណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ។ ចំពោះអ្នកបើកបររថយន្តពេលបុករួចបានបើករថយន្តរត់គេចខ្លួនពីកន្លែងកើតហេតុបាត់។ សពត្រូវបានប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូ 01គ្រឿងខូចខាតធ្ងន់ បានប្រគល់ជូនក្រុមគ្រួសារវិញ។ចំណែកកណីនេះ ខាងជំនាញកំពុងស្រាវជ្រាវបន្ត។

មតិយោបល់