ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរសារធាតុញៀន និងដកហូតបានវត្ថុ ៩០កញ្ចប់

តាកែវ: នៅវេលាម៉ោង ១០និង១០នាទីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនចំនួន ៧នាក់ រថយន្ត ២គ្រឿងដឹកនាំដោយលោកវរះសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនយុត្តិធម៌ នឹងមានការសម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបមុខសញ្ញាជួញដូរសារធាតុញៀនដោយខុសច្បាប់នៅចំណុចភូមិជីខ្មា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ។

ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ នន់ ថាត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅកន្លែងកើតហេតុ។

ដកហូតវត្ថុតាង៖
-ម្សៅក្រាមសថ្លា សង្ស័យជាថ្នាំញៀនចំនួន ៩០កញ្ចប់តូច ទម្ងន់11.16ក្រាម (ថ្លឹងទាំងថង់)
(លទ្ធផលតេស្តបថម:ពណ៌ត្នោតលឿងទុំជាប្រភេទមេតំហ្វេតាមីនICC ម៉ាទឹកក)
-សម្ភារ:វេចខ្ចប់និងសេពមួយចំនួន
-ទូរស័ព្ទ ២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបញ្ជូនមកការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

មតិយោបល់