ព័ត៌មានជាតិ

ករណីរថយន្តបុកម៉ូតូបណ្តាលអោយស្រ្តីម្នាក់ស្លាប់និងរងរបួសធ្ងន់…

សៀមរាប:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា នៅថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាលឲ្យមនុស្ស ០១នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ ត្រង់ចំណុចលើផ្លូវជាតិលេខ៦ បន្លោះបង្គោលគីឡូម៉ែត្រ ២៤៣-២៥៤ ដែរស្ថិតនៅក្នុងភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប បើកបរក្នុងទិសដៅផ្សេងគ្នា ដោយរថយន្តមួយគ្រឿងម៉ាក Hyundai ពាក់ស្លាកលេខ ភ្នំពេញ 3G-0126 សេរីឆ្នាំ២០០៣ បើកបរក្នុងទិសដៅពីកើតទៅលិច អ្នកបើកបរឈ្មោះ ឃុន សុខលាប ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិគិរី សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ត្រូវបានឃាត់ខ្លួន) លុះដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Honda Dream សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1T-8455 បើកបរក្នុងទិសដៅពីត្បូងទៅជើង អ្នកបើកបរឈ្មោះ ហ៊ុយ ផៃ ភេទប្រុស អាយុ៥៦ឆ្នាំ រងរបួសធ្ងន់ (ពាក់មួកសុវត្ថិភាព) មានទីលំនៅស្ថិតក្នុងភូមិស្លែង ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប បានដឹកមនុស្សចំនួន ២នាក់៖
១.ឈ្មោះ មុី លេន ភេទស្រី អាយុ៥៩ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបរ (ស្លាប់)(អត់ពាក់មួកសុវត្ថិភាព)
២.ឈ្មោះ ប៊ត ងួន ភេទស្រី អាយុ៣០ឆ្នាំ រងរបួសធ្ងន់ (អត់ពាក់មួកសុវត្ថិភាព) មានទីលំនៅស្ថិតក្នុងភូមិព្រៃធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
ដោយមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបរទាំងសងខាង បើកបរដោយខ្វះការប្រុងប្រយ័ត្ន ។
ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង ប្រមូលវត្ថុតាងពាក់ព័ន្ធ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

មតិយោបល់