កណ្តាលៈ នៅវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត។
ដំណើររឿង៖ មុនពេលកើតហេតុមានរថយន្តម៉ាក ហាយព្រីត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-8713 មួយគ្រឿង ធ្វើដំណើរពីលិចទៅកើត បានវ៉ាជែករថយន្តខាងមុខ រួចក៏វាក់អឺជាមួយរថយន្តកុងតឺន័រ ដែលកំពុងចរាចរណ៍បញ្ច្រាសគ្នា បណ្ដាលឲ្យរងការខូចខាតតែម្ដង ចំពោះរថយន្តកុងតឺន័រ មិនស្គាល់អត្តសញ្ញាណ បើករត់គេច។
សូមបញ្ជាក់៖ ករណីនេះ ក្រោយពីកើតហេតុម្ចាស់រថយន្ត ធ្វើការស្ទូចទៅជួសជុលខ្លួនឯង និងមិនមានមនុស្សរងរបួសទេ៕

មតិយោបល់