ព័ត៌មានជាតិ

រថយន្ត Vigo ផ្លាកលេខខេមរភូមិន្ទ បើកបុកតូបអ្នកលក់ដូរ បណ្តាលឲ្យខូចខាតនិងរងរបួសមនុស្ស៥នាក់

ប៉ៃលិ់ន: កាលពីវេលាម៉ោង១១ និង៤០ នាទីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ករណីរថយន្តបើកបុក តូបអ្នកលក់ដូរឥវ៉ាន់ បណ្តាលឲ្យមនុស្ស៥នាក់ រងរបួស ស្ថិតក្នុងភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។

ជនរងគ្រោះ១-ឈ្មោះ ភេង ស្រីណា ភេទ ស្រី អាយុ ១៧ ឆ្នាំ រស់នៅភូមិ ផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុកសលាក្រៅ ខេត្ត ប៉ៃលិន រងរបួស ស្រាល ២-ឈ្មោះ ចាន់ លក្ខណា ភេទ ស្រី អាយុ ៣៦ ឆ្នាំ រស់នៅភូមិ ផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុកសលាក្រៅ ខេត្តប៉ៃលិន រងរបួសស្រាល ៣-ឈ្មោះ ពេជ្រ ជីអីនស៊ូ ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិ ផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុកសលាក្រៅ ខេត្តប៉ៃលិន រងរបួសស្រាល ៤-ឈ្មោះ ពេជ្រ លីស៊ីនភេទ ស្រី អាយុ០៥ ឆ្នាំ រស់នៅភូមិ ផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុកសលាក្រៅ ខេត្តប៉ៃលិន រងរបួសស្រាល ៥-ឈ្មោះ អឿន សំអូន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិ ផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុកសលាក្រៅ ខេត្តប៉ៃលិន​ រងរបួសស្រាល ។

ហេតុការណ៍ខាងលើនេះ បណ្តាលឲ្យខូចខាតតូបចំនួន០៥ តូប ម៉ូតូខូចខាតចំនួន០២គ្រឿង កម្រិតស្រាល និងមនុស្ស រងរបួសស្រាលចំនួន៥នាក់ ។
ចំណែកអ្នកបើកបររថយន្តបង្កម៉ាក Vigo ពណ៌ទឹកមាស ផលិតឆ្នាំ២០០៧ ពាក់ផ្លាកលេខខេមរភូមិន្ទ០៩ 2-87 16 បើកបរទិសដៅពីកើតទៅលិចដោយឈ្មោះ កង សាមឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។

សម្ភារ:ខូចខាតរួមមាន៖ ១ តូបចំនួន០៥តូប២ ម៉ូតូចំនួន០២ គ្រឿង ម៉ូតូទី០១ ម៉ាក កូនទា ពណ៌ ស គ្មានផ្លាកលេខ ម៉ូតូ ០២ ម៉ាក និច្ច ពណ៌ ទឹកប្រាក់ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ប៉ៃលិន1C 26 79 ។

មូលហេតុ៖ បណ្តាលមកពីបើកបរ ក្នុងស្ថានភាពស្រវឹង ។

ជនរងគ្រោះ បានដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែកនៅខេត្ដប៉ៃលិន ។ វត្ថុតាង យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក សាលាក្រៅ ដើម្បីដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់