ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ០២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នៅវេលា ម៉ោង០៤និង០០នាទីរសៀល មានករណីភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បណ្តាលឲ្យបាក់ដើមឈើចំនួន ២៣ដើម ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ករណីភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ខាងលើបណ្តាលឲ្យ ប៉ះរបង និងដំបូលផ្ទះ របស់ប្រជាពលរដ្ឋបន្តិចបន្តួច និង ពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ អាយុជីវិតប្រជាពលរដ្ឋនោះទេ ៕

















មតិយោបល់