ព័ត៌មានជាតិ

ប្រពន្ធទ្រាំរស់នៅមិនបាន​ជាមួយ​ប្ដី​ជាអ្នកប្រើប្រាស់​គ្រឿងញៀន​ ​រត់ទៅប្ដឹងប៉ូលិសឲ្យចាប់ខ្លួនបញ្ជូនទៅមណ្ឌលអប់រំកែប្រែជាលើកទី២

កំពង់ស្ពឺ: នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៥ ខែមិថុនា​ឆ្នាំ ២០១៨ នគរបាល​ស្រុក​ភ្នំស្រួច​ បានឃាត់ខ្លួនឈ្មោះ យុង វ៉ឹង​ ភេទប្រុស​ អាយុ ៣៦ ឆ្នាំមុខរបរ កសិករ មា​ន​ទីលំនៅភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច តាមបណ្តឹងរបស់ឈ្មោះហឿង បូ ភេទស្រី អាយុ ៣៧ ឆ្នាំ​ត្រូវ​ជាប្រពន្ធ។

​ មូលហេតុ​ ប្តីរបស់ខ្លួន​ បានប្រើប្រាស់គ្រឿងញៀនជាប្រចាំ​ ហើយតែងតែធ្វើសកម្មភាពសំឡុតគំរាម​កំហែងមកលើក្រុមគ្រួសារ​ ហើយមុខសញ្ញា​នេះគឺធ្លាប់បានចាប់បញ្ជូនទៅមណ្ឌលអប់រំកែប្រែ​ ផ្ដាច់សារ​ធាតុញៀន ម្ដង​រួចមកហើយតែមិនកែខ្លួន។

ជាក់ស្ដែង​សមត្ថកិច្ចចុះទៅដល់​ផ្ទះ​ ដកហូតឧបករណ៍​សម្ភារ:​ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ៕

មតិយោបល់