ព័ត៌មានជាតិ

បុរសម្នាក់លង់ទឹកស្លាប់ ខណៈទៅមើលស្រែទាំងស្រវឹងស្រា បណ្ដាលឲ្យរអិលជើងធ្លាក់ចូលត្រពាំង

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០ និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ នៅភូមិតាងួន ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ឌិន គី ភេទប្រុស អាយុ ៥០ឆ្នាំ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានទៅមើលស្រែទាំងស្រវឹងស្រា ហើយរអិលជើងធ្លាក់ចូលក្នុងបាតអូរត្រពាំងហាចមានជម្រៅ ២.៥០ម៉ែត្រ បណ្តាលអោយស្លាប់ ។

ករណីនេះមិនមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។

ក្រោយការពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះជនរងគ្រោះទៅក្រុមគ្រួសារដេីម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់