កំពង់ឆ្នាំងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំ ជូត ទោសក័ ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥និង៣០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ 55-56 ភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាក PRADO ពណ៌ស្ករ ពាក់ផ្លាកលេខ បាត់ដំបង 2A-6566 ។ អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាសយដ្ឋាន បើកបរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ក៏បានបុកអ្នកថ្មើរជើងម្នាក់ ឈ្មោះ ឈឿន សុគុណ ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ។
ដោយជនរងគ្រោះបានដើរឆ្លងផ្លូវពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត ក្នុងដំណើរខ្វែងទិសគ្នា ។
ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ (ប្រុស) (អ្នកថ្មើរជើង) ខូចខាចរថយន្ត០១គ្រឿងស្រាល ។ មូលហេតុមកពីមនុស្ស (អ្នកឆ្លងផ្លូវមិនមានការប្រុងប្រយ័ត្ន) ៕



មតិយោបល់