ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បទល្មើសឆ្លងដែនសារធាតុញៀនជាង ១គីឡូ ពីកម្ពុជាទៅតៃវ៉ាន់

ភ្នំពេញ: សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងគ្រឿងញៀន បង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសសារធាតុញៀនជាង ១គីឡូក្រាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃ ២៧ ដល់ ២៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) ដឹកនាំដោយ លោក អ៊ិន សុង នាយករងមន្ទីរ សហការជាមួយសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ ស្រាជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅតៃវ៉ាន់ នៅ ០៣គោលដៅផ្សេងៗពីគ្នា ទី១.ស្ថិតនៅចំណុចក្នុងភូមិគង្គាផុស១ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទី២.នៅចំណុចមុខសណ្ឋាគារ កាំបូឌីយ៉ាណា វិថីព្រះស៊ីសុវត្ថ សង្កាត់ស្រះចក ខណ្ឌដូនពេញ និង ទី៣. នៅបន្ទប់ជួល លេខ ១២២២ ជាន់ទី១២ នៃខូនដូ Diamond One ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ដោយទទួល បានលទ្ធផលដូចខាងក្រោម ៖

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖
3.ឈ្មោះ ហាន រីណា ភេទប្រុស កើតឆ្នាំ ១៩៩០ ជនជាតិខ្មែរ។
4.ឈ្មោះ EGOR SERGIENKO កើតថ្ងៃ ០២/០៩/១៩៨៥ ភេទប្រុស ជនជាតិ រុស្សី កាន់លិខិតឆ្លងដែនលេខ 72 0802850 ចុះថ្ងៃទី២១/០៨/២០១២។
5.ឈ្មោះ LU CHAO FENG ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) កើតថ្ងៃទី ០៨/០៣/១៩៧៦ កាន់លិខិតឆ្លងដែនលេខ 307452780 ចុះថ្ងៃទី ២៨/០៥/២០១៣។

ចាប់យកសារធាតុញៀនសរុបទម្ងន់ ១,៣៥៧.៨៥ក្រាម រួមមាន ៖ ហេរ៉ូអ៊ីន(Heroin) ទម្ងន់ ១២២៨.០៨ក្រាម មេតំហ្វេតាមីន(ICE) ទម្ងន់ ៥.៥០ក្រាម
ចាប់យកសម្ភារ: ទូរស័ព្ទដៃ ៤គ្រឿង, រថយន្ត ២គ្រឿង ម៉ូតូ ១គ្រឿង, ជញ្ជីងថ្លឹង ២គ្រឿង និងសម្ភារ:វេចខ្ចប់ មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាង ខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញ តាមនីតិវិធី ៕

មតិយោបល់