ព័ត៌មានជាតិ

បងប្អូនបាត់ម៉ូតូសូមពិនិត្យមើល ករណីរកឃើញម៉ូតូរបស់ខ្លួន យកឯកសារពាក់ព័ន្ធផ្សេងៗ ទទួលយកម៉ូតូត្រលប់ទៅវិញ

ស្ទឹងត្រែង: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យឹដឹងថា នៅថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១/.ឈ្មោះ ហ៊ិន ហឿន ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង ២/.ឈ្មោះ រ៉ូ ចាន់ណា ភេទ ប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីចោរកម្ម (លួចម៉ូតូ) កាលពីថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិបានប៊ុង ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង របស់ជនរងគ្រោះឈ្មោះ នួន បូណារិន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង ដោយបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ០៩គ្រឿង ស្លាកលេខម៉ូតូ០២ សោរអក្សរT សម្រាប់កាច់កម៉ូតូ០២ ដាវសាម៉ូរ៉ៃ ០១ដើម និងវត្ថុតាងមួយចំនួនផ្សេងទៀតផងដែរ ។​

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវរកមុខសញ្ញាផ្សេងទៀត ។

សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកបានបាត់ម៉ូតូ សូមមកពិនិត្យមើលនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្នុងករណីរកឃើញម៉ូតូរបស់ខ្លួន គឺសូមយកឯកសារទិញ-លក់ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីបានទទួលយកម៉ូតូត្រលប់ទៅវិញ ។ សូមចូលរួមចែករំលែកព័ត៌មានបន្ត តាមរយ:ការស៊ែរ (Share) និងឡាយ (Like) ទាំងអស់គ្នាដើម្បីឲ្យប្រជាពលរដ្ឋ ទាំងអស់បានជ្រាបជាដំណឹង ៕

មតិយោបល់