កំពង់ស្ពឺ៖សាកសពយុវជនម្នាក់មានអាយុជាង២០ឆ្នាំត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ម្នាក់ឯងក្នុងព្រៃចម្ងាយពីភូមិជាង១០០ម៉ែត្រដោយពុំមានអ្នកណាស្គាល់ទេមកពេលនេះ។សាកសពត្រូវបានដឹងថាមាន ស្លៀកខោខាប៊យ ពណ៏ទឹក ប៊ិចជើងវែង ខ្សែក្រវ៉ាត់ធំ អាវយឺតដៃវែងពណ៏រាងក្រម៉ៅ មានពាក់នាឡិការធំថែម ទាំងចញ្ជៀនពាក់ជាប់មេដៃ ។
ករណីប្រទះឃើញមនុស្សដេកស្លាប់នេះបានធ្វើឲ្យអ្នកភូមិភ្ជាក់ផ្អើលនៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី ២២ខែមិនា ឆ្នាំ២០១៥ នៅចំណុចខាងកើតភូមិថ្មអូកំប៉ោ ប្រហែល១០០ម៉ែត្រចូលមកក្នុងភូមិសាស្ត្រភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំ ស្រួច ខេត្តកំពង់ស្ពឺ ជនរងគ្រោះមិនមានអ្នកស្គាល់ឡើយ ។
លោកវិរសេនីយ៏ត្រី សម សាក់ នាយការិយាលយ័ព្រហ្មទណ្ឌខេត្តកំពង់ស្ពឺបាន ប្រាប់ថា សាកសពយុវជនខាងលើត្រូវបានពលរដ្ឋចូលព្រៃប្រទះឃើញនិងបាន រាយ ការណ៏មកសមត្ថកិច្ចដើម្បីចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ។
នាយការិយាលយ័ព្រហ្មទណ្ឌបានបន្តថា ក្រោយពីបានពិនិត្យសាកសពឃើញ មានស្នាមរិតក និងស្នាមបែកក្បាលពីខាងក្រោយ ត្រូវនិងវត្ថុរឹងដោយអាច សង្សយ័បានជាករណីវាយសម្លាប់តែត្រង់មូលហេតុបែបណាការិលយ័ព្រហ្មទណ្ឌកំពង់ចាត់ការយ៉ាងយកចិត្តដាក់យ៉ាងខ្លាំង ។
លោកវិរសេនីយ៏ត្រី សម សាក់ ក៏បានអំពាវនាវដល់ក្រុមគ្រួសារដែលបានបាត់ស មាជិកក្នុងក្រុមគ្រួសារដែលមានភិនភាគដូចខាងលើសូមមេត្តាសហការនិងទាកទងមកកាន់ការិយាលយ័ព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ដែលមានកំលាំងចាំសហការ ក្នុងការស្វែងរកមូលហេតុនៃករណីស្លាប់ដែលគួរឲ្យសង្សយ័នេះ ។
ចំណែកសាកសពកំលាំងបានរក្សាទុកក្នុងពេលខ្លីនេះទេបើសិនមិនអាចរកសាច់ញាតិឃើញទេនិងអាចធ្វើតាមប្រពៃណីសិនទំរាំងនិងមានសាច់ញាតិរកឃើញ។ការអំពាវនាវក៏មានលេខទូរសព្ទ័សម្រាប់ក្រុមគ្រួសារទាក់ទងដែរគឺ ០១៧៦០៥៦០៦ និងរងចាំទទួលទាក់ទងនិងករណីខាងលើ ៕
ព័ត៌មានជាតិ
មតិយោបល់