ព័ត៌មានជាតិ

អាសូរណាស់! កម្មករផ្សាដែកម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យស្លាប់

កណ្ដាល: នៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥និង៣០នាទី ករណីឆក់ចរន្តអគ្គិសនី បណ្តាលឲ្យស្លាប់ភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សៀក រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករផ្សាដែក ទីលំនៅភូមិស្រែតាសេក ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (ស្លាប់)។

វត្ថុតាងចាប់យក៖ ខ្សែភ្លើង ចំនួន ០១ ខ្សែ មានជាប់ជាមួយហ្វ្រីភ្លើង និង ឌុយ ប្រវែង ២៥ ម៉ែត្រ។

សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ ចាត់ ថុន ភេទ ប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិស្រែតាសេក ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ជាមេជាង បានបំភ្លឺថា៖ នៅថ្ងៃខែឆ្នាំ កើតហេតុខាងលើរូបខ្លួន នឹងឈ្មោះ ប៊ន រឿន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រួមនឹងជនរងគ្រោះឈ្មោះ សៀក រដ្ឋា បាននាំគ្នា ទៅផ្សារតសំយោប និងបិទជញ្ជាំងសង្កសីផ្ទះរបស់ឈ្មោះ ឌន ឌុល ភេទប្រុស អាយុ ៣០ឆ្នាំ នៅចំណុចភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ក្នុងពេលពេលកើតហេតុនោះជនរងគ្រោះឈ្មោះ សៀក រដ្ឋា បានដើរទៅដកឌុយខ្សែភ្លើង ចេញពីហ្វ្រី ភ្លើង ដែលពាក់ជាប់និង របងសំណាញ់ នៅកន្លែងកើតហេតុ បណ្តាលឲ្យឆក់ទ្រោបទៅលើរបងសំណាញ់ ពេលនោះជនរងគ្រោះ បានស្រែកថា៖ ជួយផងឆក់ហើយ ក្នុងខណ:ពេលនោះឈ្មោះ ចាត់ ថុន ជាមេជាង និងឈ្មោះ ប៊ន រឿន ជាកម្មករផ្សារដែក ជាមួយគ្នា បានស្ទុះទៅដកឌុយភ្លើងចេញពីហ្វ្រីភ្លើង និងបាននាំគ្នាដឹកជនរងគ្រោះ តាមរ៉ឺម៉កកងបី ទៅមន្ទីរពេទ្យបង្អែកសង្កាត់ពញាពន់ ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបាន ប្រាប់ថា៖ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតហើយ បន្ទាប់មកក្រុមគ្រួសារសាច់ញាត់ជនរងគ្រោះ បានដឹកសាកសពជនរងគ្រោះ ត្រឡប់មកផ្ទះវិញ នឹងរាយកាណ៍ជូន សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃលាស់ អំពីរឿងហេតុខាងលើ ។
-បន្ទាប់មកកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ជ្រៃលាស់និងនគរបាលប៉ុស្ដិ៍ទំនប់ធំ ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ឃើញថា៖ ជនរងគ្រោះ បានស្លាប់ដោយសារ ឆក់ចរន្តអគ្គសនី បណ្តាលឲ្យស្លាប់ ប្រាកដមែន ។
-សាកសព មិនមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ។

សន្និដ្ឋាន៖ សាកសពខាងលើស្លាប់ដោយសារ ឆ្លងចរន្តអគ្គីសនីឆក់ បណ្តាលឲ្យស្លាប់ ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់