ព័ត៌មានជាតិ

ហុងដា C125 ពីរគ្រឿងបុកគ្នាពេញទំហឹង ស្លាប់ម្នាក់ និងប្រុសស្រី០២នាក់

កំពង់ធំ: កាលពីវេលាម៉ោង ២០ និង ១០ នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ ១១៩-១២០ ត្រង់ចំណុចភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៏ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ (ប្រុស) របួសធ្ងន់ម្នាក់(ប្រុស) និងរបួសស្រាលម្នាក់ (ស្រី)។

ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សុះ បូរី ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៏ ខេត្តកំពង់ធំ របួសធ្ងន់ មុខរបរកសិករ (គ្មានមួកសុវត្ថិភាព)។ អ្នករួមដំណើរជាមួយឈ្មោះ យឿន ចាន់ឌូ ភេទស្រី អាយុ ១៧ឆ្នាំ ភូមិបឹងត្បូង ឃុំបឹង ស្រុកបារាយណ៏ ខេត្តកំពង់ធំ របួសស្រាល (គ្មានមួកសុវត្ថិភាព)។

ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ1I-9521បើកបរដោយឈ្មោះ ជិន ចម្រើន ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិថ្នល់បែកកើត ឃុំស្វាយទាបស្រុកចម្ការលើ ខេត្តកំពង់ចាម(ស្លាប់នៅមន្ទីរពេទ្យ) មុខរបរកសិករ (គ្មានមួកសុវត្ថិភាព)។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងនៅទីតាំងខាងលើ ធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងម៉ូតូទាំង០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏ ចំណែកអ្នករបួស បញ្ជូនទៅមន្ទីរពេទ្យ ឯសពបានប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់