ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! ករណីបុរសពិការសតិមិនគ្រប់ម្នាក់ ដុតផ្ទះខ្លួនឯង

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ​មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ទាំងនគរបាលនិងប្រជាពលរដ្ឋក្នុងភូមិ នៅវេលាម៉ោង៧និង០៥នាទីព្រឹកថ្ងៃទី០៣​ ខែមិថុនា ឆ្នាំ២០២០ មានករណីភ្លើងឆេះផ្ទះ ដែលបង្កឡើងដោយកូនប្រុសម្ចាស់ផ្ទះអាយុ៣០ឆ្នាំ ជាជនពិការមានសតិមិនល្អដុត នៅភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា​ ៖​ ម្ចាស់ផ្ទះឈ្មោះ អ៊ុត សាខាន ភេទស្រី​ អាយុ៦៨ឆ្នាំ នៅភូមិគោកតាឯក ឃុំ តាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានឲ្យដឹងទៀតថា​ ៖ នៅពេលកើតមានហេតុការណ៍កើតឡើង នោះមានប្រជាពល​រដ្ឋ និងកងកម្លាំងនគរបាលប៉ុស្តិ៍បានជួយអន្តរាគមន៍ពន្លត់ រលត់ទាំងស្រុង មិនបណ្តាលឲ្យឆេះផ្ទះនោះទេ ខូចខាតតែសម្ភារ ក្នុងផ្ទះមាន​ ៖ទូរទស្សន៍២ អំភ្លី១ ពួក៣ កន្ទេល១ ខ្នើយ១ គ្រែដេក១ និងជើងសម្បនិមិត្ត១៕

មតិយោបល់