ព័ត៌មានជាតិ

កំពុងជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់ភ្លាមៗ

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យយុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០២០ ស្ថិតនៅលើដងផ្លូវជាតិលេខ ៣ចន្លោះគីឡូ ម៉ែត្រ ៥៣-៥៤ក្នុងភូមិ ព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ដោយសារបត់ម៉ូតូមិនប្រុងប្រយត្ន័ក៏ត្រូវរថយន្តបុកពេញទំហឹងក្នុងទិសដៅបញ្ច្រាស់គ្នា ។
ដោយ ម៉ូតូ ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1B 1337 បេីកបរដោយឈ្មោះ ហៀង ករុណា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ស្លាប់ នៅកន្លែងកេីតហេតុ។ ចំណែកអ្នកបើករថយន្តមិនស្គាលអត្តសញ្ញាណក្រោយកើតហេតុបានបើករថយន្តគេចខ្លួនបាត់។
បច្ចុប្បន្នវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង។ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់