ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទឆ្កឹះមេសោផ្ទះលួចទ្រព្យសម្បត្តិ

ភ្នំពេញ: នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១២និង២០នាទី កម្លាំងរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទ លួចមានស្ថានទម្ងន់ទោស (ឆ្កឹះមេសោផ្ទះលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ៣៤៧ ក្រុមទី១៤ ភូមិ៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ទូច វាសនា ហៅ ស្នា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៤ ផ្លូវបេតុង សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ៕

មតិយោបល់