ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចសហការបង្រ្កាប ជនសង្ស័យម្នាក់ ពីបទករណីលួចម៉ូតូ

ភ្នំពេញ: នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលបាលបឹងសាឡាង បានសហការជាមួយកម្លាំង អធិការការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ នៅចំណុចមុខវត្តលង្ការ ផ្លូវព្រះសីហនុ កែងផ្លូវព្រះនរោត្តមភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យបានប្រព្រឹត្តលួចម៉ូតូនៅចំណុចមុខផ្ទះលេខ២១បេ ផ្លូវលេខ២៥១ ក្រុមទី៤៣ ភូមិ១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចាន់ មុនី ហៅចម្រើន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ នៅតាមស្តង់លក់បន្លែផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌជទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់