គ្រូបង្រៀនម្នាក់ ត្រូវបានឃាត់ខ្លួន ករណីរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

រតនគិរីៈ យោងតាមផេក GRK News បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ បង្ក្រាបជនសង្ស័យម្នាក់ ជាគ្រូបង្រៀន ករណីរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅក្នុងក្នុងភូមិ០១ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគីរី ។

ជនសង្ស័យឈ្មោះ ងន ចន្នី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខែ្មរ មុខរបរគ្រូបង្រៀន មានទីលំនៅ បច្ចុប្បន្នភូមិ០១ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគីរី ។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លាចំនួន២៣កញ្ចប់ ទូរស័ព្ទ២គ្រឿង ប្រាក់រៀល ៦៦០,០០០៛ អត្តសញ្ញាណប័ណ្ណ ចំនួនមួយសន្លឹក ។

បច្ចប្បន្នសមត្ថកិច្ចជំនាញ បានកសាងសណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់