ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីចោរកម្មរលួចម៉ូតូ

ព្រះសីហនុ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ វេលា​ម៉ោង០២ និង៤០នាទី រំលងអធ្រាត្រ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះល្បាតតាមដងផ្លូវដែលងាយកើតមានបទល្មើស ពេលដល់ចំណុចមុខពេទ្យសេតេ ស្ថិតនៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ ០២នាក់ ជាជនជាតិខ្មែរ កំពុងជិះម៉ូតូ ០១គ្រឿង ម៉ាក VISION ពណ៌ឈាមជ្រូកលាយទឹកប្រាក់ គ្មានស្លាកលេខ គួរឲ្យសង្ស័យ សមត្ថកិច្ចយើងក៏ជិះតាមដាមពីក្រោយ រហូតដល់ចំណុច ការ៉ាស់សាំង ភីធីធី កម្លាំងសមត្ថកិច្ចបានធ្វើការស្ទាក់ម៉ូតូជនសង្ស័យ រួចឆែកឆេរឃើញ សោរកាច់១ដើម, ជំពាមកៅស៊ូ១ និង ឧបករណ៍ជួសជុលម៉ូតូ មួយចំនួន ៕

មតិយោបល់