ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីធ្វើឲ្យខូចខាត និងគំរាមប្រើហិង្សាទៅលើឪពុកម្ដាយបង្កើត

កណ្ដាល: ថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៣និង៣០នាទី មានករណីធ្វើឲ្យខូចខាតដោយចេតនា
ចំណុចផ្ទះជនរងគ្រោះឈ្មោះ សួង ទូច ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ សួង ទូច ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
ទីលំនៅ ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល

ជនសង្ស័យឈ្មោះ ទូច មករា ហៅលុក ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន) ត្រូវជាកូនបង្កើតជនរងគ្រោះ។

សម្ភារ:ខូចខាត៖
១-បែកពាងទឹកចំនួន០២
២-តុដែកចំនួន ០២
៣-ធុងទឹកកកចំនួន០១
៤-កោតដាក់ធាតុចំនួន០១
៥-ឆ្នាំងចំនួន០១
៦-ឆ័ត្រធំចំនួន០១

វត្ថុតាងចាប់យក៖ កាំបិតផ្គាក់ផ្លែដែកបាក់ដងចំនួន០១។

សភាពរឿងហេតុ៖ កន្លងមកជនសង្ស័យឈ្មោះ ទូច មករា ហៅលុក ជាជនប្រើប្រាស់សារធាតុញៀន ហើយត្រូវបានឪពុកម្ដាយបង្កើត យកទៅដាក់មណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀន ឱកាសខ្ញុំនៅរាជធានីភ្នំពេញ បានរយ:ពេល ០៥ខែមកហើយ
នៅថ្ងៃទី០៥.០៣.២០២២ ឈ្មោះ សួង ទូចត្រូវជាឪពុកបង្កើតជនសង្ស័យបានប្រើកូនស្រីឈ្មោះ ទូច កក្កដា យកថ្នាំជំនួយខួរក្បាលទៅឱ្យជនសង្ស័យដែលនៅក្នុងមណ្ឌលឱកាសខ្ញុំនោះ ពេលទៅដល់ក៏ត្រូវខាងមណ្ឌលបន្សាបគ្រឿងញៀនឱកាសខ្ញុំ បានឲ្យជនសង្ស័យវិលត្រឡប់មកផ្ទះវិញ លុះជនសង្ស័យបានមកដល់ផ្ទះនៅវេលាម៉ោងថ្ងៃខែឆ្នាំកើតហេតុខាងលើ ក៏បានធ្វើសកម្មភាពរករឿងឪពុកម្ដាយ ហើយបានយកកាំបិតផ្គាក់វាយកាប់បំផ្លាញសម្ភារ:ក្នុងផ្ទះដូចជា ពាងឆ្នាំងនឹងកោតដាក់ធាតុថែមទាំងដុតឆត្រធំ បណ្ដាលឱ្យឆាបឆេះ និងគំរាមប្រើហិង្សាទៅលើឪពុកម្ដាយបង្កើតថែមទៀត ឃើញដូច្នោះជនរងគ្រោះជាឪពុកមានការភ័យខ្លាច ក៏ជិះម៉ូតូទៅប្ដឹងសមត្ថកិច្ចតែម្ដង ។

បច្ចុប្បន្នជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់