ព័ត៌មានជាតិ

ករណីរថយន្តតូចបុកគោយន្ត រួចរេចង្កូតទៅបុករថយន្តធំ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ម្នាក់

សៀមរាប: នៅថ្ងៃព្រហស្បតិ៍ ១៤កើតខែ ជេស្ឋឆ្នាំជូតទោស័ក ព.ស2564 ត្រូវនិងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើ ផ្លូវជាតិលេខ៦៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០លេខ១១ ចំណុចខាងជើងថ្នល់ដាច់ចម្ងាយ ២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំបោរ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

រថយន្តមួយគ្រឿងម៉ាក កាម៉ារី ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ2H.1267 បើកបរដោយឈ្មោះ អូន ធន ភេទប្រុស អាយុ ២១ឆ្នាំ (ស្លាប់) បើកបរក្នុងទិសដៅពីជើងទៅត្បូង ដែលមានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ណែម ណាក់ ភេទប្រុស អាយុ ៤៥ឆ្នាំ(រងរបួសធ្ងន់) រស់នៅភូមិ ភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ជាមួយគ្នា
បានបុកគោយន្តកន្ត្រៃម៉ាក គូបូតា ពណ៌ក្រហម ពីក្រោយពេញទំហឹង បើកបរដោយឈ្មោះ វុធ យ៉ាន ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ អួច សម្ផស្ស ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា បើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង បន្ទាប់មករថយន្ត កាមរី បានរ៉េចង្កូតទៅខាងឆ្វេងដៃទៅបុកនឹងរថយន្តធំB2 ពណ៌ខៀវ ពាក់ផ្លាក លេខត្បូងឃ្មុំ 3A 31-32 ដែលបើកបរដោយឈ្មោះ អ៊ាត សុធី ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិស្រែស្ពៃ ឃុំអូររាំងឪ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបើកបរច្រាស់ទិសគ្នាពីត្បូងទៅជើង ដែលមានរួមដំណើរនៅក្នុងរថយន្តចំនួន ៦នាក់៖
១/.ឈ្មោះចាន ដូង ភេទប្រុស អាយុ ២០ឆ្នាំ។
២/.ឈ្មោះ យូ យ៉ាង ភេទប្រុស អាយុ ២០ឆ្នាំ។
៣/.ឈ្មោះយ៉ាន យ៉នភេទប្រុស អាយុ ២០ឆ្នាំ។
៤/.ឈ្មោះ ស្រី ស្រះភេទប្រុស អាយុ ២០ឆ្នាំ។
៥/.ឈ្មោះ រ៉េន ហាក់ ភេទប្រុស អាយុ ៣៤ឆ្នាំ។
៦./ធឿន វុធ ភេទប្រុសអាយុ ១៨ឆ្នាំរស់នៅភូមិ បល្ល័ង្គ ឃុំ បល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាបជាមួយគ្នា។

មូលហេតុ៖ គ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបររថយន្តម៉ាក កាម៉ារី បើកមានល្បឿនលឿន ក្នុងស្ថានភាពគ្រោះថ្នាក់ ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងហៅរថយន្តជួយសង្គ្រោះ បញ្ជូនទៅសម្រាកព្យាបាលមន្ទីរពេទ្យ ចំពោះអ្នកស្លាប់ កម្លាំងជំនាញធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់