ព័ត៌មានជាតិ

អគ្គនាយកដ្ឋានប្រយុទ្ធប្រឆាំងបទល្មើសផលិតផលក្លែងក្លាយ ត្រួតពិនិត្យសិប្បកម្មផលិត ទឹកសៀង ទឹកម្ទេស ដែលគ្មានបច្ចេកទេសត្រឹមត្រូវ

ភ្នំពេញ: កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានប្រឆាំងបទល្មើសក្លែងក្លាយ សហការចុះធ្វើការត្រួតពិនិត្យសិប្បកម្ម ផលិតទឹកសៀង ទឹកម្ទេស ដែលផលិតគ្មានអនាម័យ គ្មានបច្ចេកទេសត្រឹមត្រូវ តាមស្តង់ដា ដែលស្ថិតនៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នេះ ។

តាមនគរបាលបានឲ្យដឹងថា សិប្បកម្មខាងលើ ផលិតទឹកសៀង ទឹកម្ទេស គ្មានអនាម័យ គ្មានបច្ចេកទេសត្រឹមត្រូវ លាយផ្សំឡើង គ្មានគុណភាព គ្មានច្បាប់អនុញ្ញាតិ បង្កផលប៉ះពាល់ដល់សុខភាព ពលរដ្ឋយកទៅបរិភោគ ។

សិប្បកម្មផលិតខាងលើ ឆ្លងការការត្រួតពិនិត្យ ផ្លូវច្បាប់ អ្នកជំនាញបច្ចេកទេស ហើយត្រូវបានសមត្ថកិច្ចជំនាញ ក្រោមការសម្របសម្រួលផ្លូវច្បាប់ សម្រេចបិទផ្អាកទីតាំងផលិត និងហៅនាំម្ចាស់ទីតាំងទៅសាកសួរផងដែរ នៅអគ្គនាយកដ្ឋាន ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕

មតិយោបល់