រតនគិរីៈ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨និង១០នាទីយប់ លើផ្លូវជាតិទៅរមណីយដ្ឋានទឹកជ្រោះកាចាញ ត្រង់ចំណុចទល់មុខក្រុមហ៊ុនស្វីសរ៉ាប់ប៊ើរលីមីធីត ស្ថិតក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូនឹង រ៉ឺម៉កបញ្ច្រាសទិសគ្នាពីត្បូងទៅជើង។
អ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ផលិតឆ្នាំ2018 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1G8590 មានឈ្មោះ មឿន ភារុន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី រងរបួសធ្ងន់។
អ្នកបើកបររ៉ឺម៉កមានឈ្មោះ វង ស្រុង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករជៀជ័រកៅស៊ូ មានទីលំនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី រងរបួសស្រាល បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានរថយន្ដសង្រ្គោះដឹង យកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត ចំណែកម៉ូតូនិងរ៉ឺម៉ក ត្រូវបានកម្លាំងចររាចណ៍ផ្លូវគោកវាស់វែង និងយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕



មតិយោបល់