ព័ត៌មានជាតិ

ទៀតហើយ! រកឃើញ មីកំប៉ុង ពោតកំប៉ុង ម្សៅស៊ុប កាហ្វេ ទឹកដោះគោ ទឹកក្រូច ស្ករគ្រាប់ ដំណាប់កន្ទួត កម្ទេចមី​ ខូចគុណភាព!

បន្ទាយមានជ័យៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅផ្សារ​ ហ៊ុយ​ ឡេង​ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត​ រួមទាំងអភិបាលស្រុកភ្នំស្រុក​ និងវត្តមានម្ចាស់ផ្សារផងដែរ។

ការចុះត្រួតពិនិត្យបានរកឃើញ និងធ្វើការដកហូតទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព​ រួមមាន​ ៖​ មីកំប៉ុង ពោតកំប៉ុង ម្សៅស៊ុប កាហ្វេ ទឹកដោះគោ ទឹកក្រូច ស្ករគ្រាប់ ដំណាប់កន្ទួត កម្ទេចមី​ សរុបប្រមាណ​ ១១៦គីឡូក្រាម៕

មតិយោបល់