ព័ត៌មានជាតិ

ទាស់សម្ដីគ្នាជាមួយសង្សាររួច នារីរូបស្រស់ម្នាក់ រត់ទៅលោតទឹកសម្លាប់ខ្លួន តែមិនសម្រេច

ភ្នំពេញ: កាលពីវេលាម៉ោង ១០ និង៥០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មានករណីនារីរូបស្រស់ម្នាក់ ប៉ុនប៉ងលោតទឹកទន្លេ សម្លាប់ខ្លួន តែមិនបានសម្រេច។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ភេទស្រី មានវ័យប្រហែល១៨ឆ្នាំ។

ដំណើររឿង៖ ដំបូងទ្បើយ គេឃើញនារីខាងលើ បានរត់បណ្ដើរយំបណ្ដើរ ចេញពីសួនច្បារក្បែរកន្លែងកើតហេតុ មិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែរត់ទៅលោតចូលទៅក្នុងទឹកទន្លេ ប៉ងសម្លាប់ខ្លួន តែត្រូវបានមិត្តភក្តិប្រុសស្រី៥ទៅ៦នាក់ បានចុះទៅជួយសង្គ្រោះ ទាន់ពេលវេលា។

មូលហេតុ៖ ឈ្លោះគ្នាជាមួយនឹងសង្សារ៕

មតិយោបល់