ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ បើករថយន្ត Lexus RX-350 បុករថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុមានរថយន្ត Lexus RX-350 មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AS-1898 បើកបរដោយបុរសជនជាតិចិនម្នាក់។ ធ្វើដំណើរពីកើតទៅលិចបានបុក រថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងស្ទូចឡានទៅរក្សាទុក នៅខណ្ឌពោធិ៍សែនជ័យ ៕

មតិយោបល់