ព័ត៌មានជាតិ

ជនបរទេសម្នាក់ ដេកស្លាប់លើកាំជណ្តើផ្ទះប្រជាពលរដ្ឋ ដោយមិនដឹងមូលហេតុ

ភ្នំពេញៈ បុរសជាជនបរទេសម្នាក់ បានដេកស្លាប់ នៅលើកាំជណ្តើរផ្ទះបងប្អូន ប្រជាពលរដ្ឋជាន់ទី១ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល នៅព្រឹកព្រលឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវ១១០ កែងផ្លូវ១៣ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

បុរសជនបរទេសខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិបារំាង មានវ័យប្រហែល៤០ឆ្នាំ ស្លៀកខោខ្លីខ្មៅ អត់ពាក់អាវ ។

ប្រភពព័ត៌នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គឺមានអ្នករស់នៅជាន់លើ បានចុះពីលើផ្ទះមកខាងក្រោម ស្រាប់តែឃើញបុរសជនបរទេសម្នាក់ បានដេកស្លាប់នៅលើកាំជណ្តើរជាន់ទី១ ទើបមានការភ្ញាក់ផ្អើល ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានតែម្តង។

ប្រភពដដែលបន្តថា ការស្លាប់របស់ជនបរទេសខាងលើ សង្ស័យប្រើប្រាស់ថ្នាំញៀន លើសកម្រិត បណ្តាលឲ្យគាំងបេះដូងស្លាប់បែបនេះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានដឹកយកសព ជនរងគ្រោះ ទៅរក្សាទុកនៅវត្តទឹកថ្លា រង់ចាំគ្រូពេទ្យជំនាញ មកត្រួតពិនិត្យ និងចាត់ការតាមនីតិវិធី៕

មតិយោបល់