ព័ត៌មានជាតិ

លង់ស្នេហ៍តាមហ្វេសប៊ុក ណាត់ជួបគ្នាផឹកស៊ី រួចចូលផ្ទះសំណាក់ ត្រូវម្តាយខាងស្រី ប្តឹងប៉ូលិស ចាប់វាយខ្នោះ ចោទថា បំពានសេពសន្ថវៈ

ភ្នំពេញៈ ជាងកាត់សក់ម្នាក់ ត្រូវនគរបាលចាប់វាយខ្នោះ បន្ទាប់ពីលង់ស្នេហ៍យុវតីជាសិស្សសាលា មិនទាន់គ្រប់អាយុម្នាក់ តាមរយៈហ្វេសប៊ុក ហើយឈានទៅដល់ការណាត់ជួបផឹកស៊ី ពេលស្រវឹងក៏នាំគ្នាទៅរួមភេទ ក្នុងផ្ទះសំណាក់បានសម្រេច តែបែកការណ៍ ត្រូវម្តាយខាងស្រី ប្តឹងចោទប្រកាន់ ពីបទបំពានសេពសន្ថវៈ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតនៅផ្លូវលេខ២៨៥ ក្នុងសងា្កត់បឹងកក់១ ខណ្ឌទួលគោក។

បុរសជាប់ចោទឈ្មោះ អ៊ុក តុលា អាយុ៣១ឆាំ្ន មុខរបរជាងកាត់សក់ ស្នាក់នៅផ្ទះជួលក្រុម៥ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែកយុវតីជាសិស្សសាលា មានអាយុ១៧ឆាំ្ន។

សមត្ថកិច្ច បានឲ្យដឹងថា បុរសជាប់ចោទរូបនោះ ត្រូវបានឪពុកម្តាយរបស់ក្មេងស្រី ប្តឹងឲ្យឃាត់ខ្លួន ដោយចោទប្រកាន់ថា បំពានសេពសន្ថវៈមកលើកូនស្រីរបស់ពួកគាត់។

តាមប្រភពដដែល បានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី៣ ខែមិថុនា ឆាំ្ន២០២០ ពួកគេទាំង២នាក់ បានណាត់គ្នាផឹកស៊ីនៅផ្ទះកាត់សក់របស់បុរសរូបនោះ នៅម្តុំមុខវត្តទួលសង្កែ សង្កាត់ទួលសង្កែទី១ រហូតដល់ដល់ស្រវឹង។ លុះវេលាម៉ោងប្រមាណ១២យប់ ក៏បាននាំគ្នាទៅដេកផ្ទះសំណាក់មួយកន្លែង បន្ទាប់ពីបាត់កូនស្រី ខាងក្រុមគ្រួសារ ក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១។

លុះព្រឹកឡើង ឆែកតាមរយៈប្រព័ន្ធជីភីអេស ក៏បានរកឃើញ និងឃាត់ខ្លួនបុរសខាងលើ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងកក់ទី១។

បច្ចុប្បន្នបុរសជាប់ចោទខាងលើ ត្រូវបាននគរបាលខណ្ឌឬស្សីកែវ កសាងសំណុំរឿង ចាត់ការតាមច្បាប់៕

មតិយោបល់