ព័ត៌មានជាតិ

ករណីភ្លៀងធ្លាក់លាយឡំនិងខ្យល់ បណ្ដាលឲ្យរន្ទះបាញ់ចំផ្ទះពលរដ្ឋ ឆេះខូចខាតអស់ទាំងស្រុង

កណ្តាល: នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ល្ងាចម្សិលមិញ វេលាម៉ោង ៤និង២០នាទី មានភ្លៀងធ្លាក់លាយឡំនិងខ្យល់ ព្រមទាំងផ្គររន្ទះ បណ្តាលឲ្យមានរន្ទះបាញ់ ត្រូវចំផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង មានទីតាំងនៅភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ដែលសង់អំពីឈើប្រក់ស័ង្កសីមានទំហំទទឹង៥ម៉ែត្រ បណ្តោយ៧ម៉ែត្រ ឆេះខូចខាតអស់ទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះឡើយ៕

មតិយោបល់