កំពង់ធំៈ ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង១៨និង១៥នាទី មានករណីរន្ទះបាញ់ បណ្តាលឱ្យស្លាប់មនុស្សម្នាក់ ស្ថិតនៅភូមិទីពោ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ ខៀវ អួន ភេទប្រុស អាយុ៦៣ឆ្នាំ ។
មូលហេតុ៖ ជនរងគ្រោះបិទទ្វារក្រោលគោ ពេលមេឃកំពុងភ្លៀង ។
ក្រោយពេលកើតហេតុ នគរបាលចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យសាកសពជនរងគ្រោះ បន្ទាប់ពីពិនិត្យរួច បានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់ប្រាកដមែន ទើបប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕



មតិយោបល់