ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ទើបអាយុ ១៥ឆ្នាំសោះ ជក់ និងជួញដូរសារធាតុញៀន ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

កណ្ដាល: នៅថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២និង២០នាទី ។
ចំណុចភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានករណីជួញដូរសារធាតុញៀតុ។

ជនសង្សយ័ឈ្មោះ (ស ប៉ ល ) ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ មានទីលំនៅ ភូមិចេតិយ៍ថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-សារធាតុញៀន មេតំហ្វេតាមីន(ice) ចំនួន ០១ កញ្ចប់ ទម្ងន់ ០,១៣ ក្រាម ។
-ទូរសព្ទ័ ០១ គ្រឿង ( ម៉ាក OPPO ពណ៌ខ្មៅ) ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុ កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដែក ចេញល្បាតក្នុងភូមិសាស្រ្តភូមិធម្មត្រ័យ លុះល្បាតដល់ចំណុចកើតហេតុ បានឃើញជនសង្ស័យខាងលើ កំពុងធ្វើសកម្មភាពលក់ថ្នាំញៀន ភ្លាមនោះកម្លាំងជំនាញបានធ្វើការបង្រ្កាបចាប់ឃាត់ និងចាប់យកវត្ថុតាងបានដូចខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា៖
ថ្នាំញៀនដែលយកមកធ្វើសកម្មភាពលក់នេះ គឺឈ្មោះ ឌី ភេទប្រុស (នៅចតុទិស ពុំស្គាល់អត្តសញាណច្បាស់លាស់) ប្រើខ្លួនយកទៅលក់ឲ្យគេ ចំនួន០១កញ្ចប់តូច តម្លៃ៤០,០០០៛ (បួនម៉ឺនរៀល) មូលហេតុដែលខ្លួនជួយលក់ថ្នាំញៀនឲ្យឈ្មោះ ឌី នេះ គឺដើម្បីបានថ្នាំញៀនប្រើប្រាស់ ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់