ព័ត៌មានជាតិ

រថយន្តដឹកថ្មបើកផ្លូវត្រង់ ត្រូវរថយន្តឆ្លាមឆ្លងផ្លូវ បុកកង់ក្រោយធ្លាក់កាង

ភ្នំពេញ: កាលពីវេលាម៉ោង ៦ និង៤០ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតលើកំណាត់ មហាវិថីឈ្នះឈ្នះ កែងផ្លូវបេតុងឡុងឈិន ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកថ្មបើកផ្លូវត្រង់ ត្រូវរថយន្តឆ្លាមឆ្លងផ្លូវ បុកកង់ក្រោយ បណ្ដាលឲ្យធ្លាក់កាងមុខ រងការខូចខាត។

រថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2F 6152 បើកបរដោយបុរសម្នាក់។ ចំណែករថយន្ត ធុនធំដឹកថ្ម ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ចង្កូតស្តាំ PSHN0410 បើកបរដោយយុវជនម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តដឹកថ្មខាងលើ បានដឹកថ្មចេញពីម្តុំត្រពាំងក្រឡឹង ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឆ្ពោះទៅតំបន់អរិយ្យក្សត្រ ក្នុងខេត្តកណ្តាល ដោយធ្វើដំណើរ តាមបណ្តោយមហាវិថីឈ្នះឈ្នះពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តកាមរី ធ្វើដំណើរចេញពីផ្លូវបេតុងឡុងឈិន ទិសដៅពីជើងទៅត្បូង ក៏ជ្រុលបុកកង់ក្រោយរបស់រថយន្តដឹកថ្ម បណ្តាលឲ្យធ្លាក់កាងខ្លួនឯង រងការខូចខាតកំណាត់ខាងមុខ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ យករថយន្តអែបខាងទុក លទ្ធភាពភាគីទាំងសងខាងសម្រួលគ្នាបញ្ចប់រឿង៕

មតិយោបល់