ព័ត៌មានជាតិ

ស្ត្រី ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងបន្ទប់ជួល ករណីជួញគ្រឿងញៀន

កណ្តាល: កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុកកោះធំ បានចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ០២នាក់ ភេទស្រី។

វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀន (ម៉ាទឹកកក) ចំនួន៥១កញ្ចប់
-ថ្នាំគ្រវី (អ៊ិចស្តាស៊ី) ៦គ្រាប់
-ថ្នាំយ៉ាម៉ា(WY) ០៣កញ្ចប់
-ជញ្ជីង ០១គ្រឿង
-ទូរសព្ទ័ ០៥គ្រឿង
-សម្ភារ:ប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី៕

មតិយោបល់