ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តមួយគ្រឿង រេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង០២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Tacoma ក្នុងល្បឿនលឿន រេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ រីឯរថយន្តរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក Tacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AJ-0754 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ។ ពេលមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតទៅបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់មួយកង់ ចំណែកឯរថយន្តបង្កនោះវិញ បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ភ្លាមៗ ផងដែរ ។ បន្ទាប់មកបានយករថយន្តបង្កហេតុខាងលើនោះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់