ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសម្នាក់ស្លាប់ ក្នុងវាលស្រែ

តាកែវ: នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅភូមិកំពង់អំពិល ឃុំបូរីជុលសារ ស្រុកបូរីជុលសារ ខេត្តតាកែវ ត្រង់ចំណុចខាងត្បូង ផ្លូវលំចម្ងាយ ១៥០ម៉ែត្រ ពីខាងលិចឡទឹកត្រី (ក្នុងវាលស្រែ)។

ម្ចាស់ម៉ាស៊ីនច្រូតស្រូវឈ្មោះ ផាង សំអឿន ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិចន្ទល់មេឃ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ។
អ្នកបើកម៉ាស៊ីនច្រូតស្រូវមិនស្គាល់ឈ្មោះ រត់គេចខ្លួនបាត់ ។
ក្មេងរងគ្រោះឈ្មោះ សើ វីន ភេទប្រុស អាយុ ៦ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) ត្រូវជាកូនឈ្មោះ អ៊ុក ហ៊ុង ភេទប្រុស អាយុ ៣៧ឆ្នាំ ម្ដាយឈ្មោះ តេះ ស៊ីល អាយុ ៣៥ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំបូរីជុលសារ ស្រុកបូរីជុលសារ ខេត្តតាកែវ។

ករណីនេះ ចំពោះវត្ថុតាង ត្រូវបានសមត្ថកិច្ច ដកហូតរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់