ព្រៃវែងៈ កាលពីវេលាម៉ោង១២និង៥០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សាក្នុងគ្រួសារ ដោយឪពុកឈ្លោះគ្នាជាមួយម្តាយ ស្រាប់តែកូនទាញកាំបិតផ្គាក់កាប់ឪពុកបណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ នៅភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ មិន បុត្រ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ជនសង្សយ័ឈ្មោះ នុត្រ ចំរើន ភេទប្រុស
អាយុ១៧ឆ្នាំ(ត្រូវជាកូនបង្កើតជនរងគ្រោះ)។ ក្រោយពេលធ្វើការសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ន សមត្ថកិច្ចកំពង់ស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕
មតិយោបល់