ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់ បុកម៉ូតូអូសប្រមាណ៣០ម៉ែត្រ បណ្ដាលឲ្យប្តីប្រពន្ធ ២នាក់ រងរបួសធ្ងន់

ភ្នំពេញ: ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៤០រសៀលថ្ងៃ ទី ៦ខែមិថុនា ឆ្នាំ ២០២០ស្ថិតលើ កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចទល់មុខសាលាអន្តរជាតិហ្វើសវ៉េសវើល ក្នុងភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

រថយន្តបង្ក ពណ៌ខៀវ ពាក់ផ្លាកលេខចង្កូតស្តាំ KDL 0398 បើកដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានគេចខ្លួនបាត់ ក្រោយពេលកើតហតុ។

ម៉ូតូរងគ្រឿម៉ាកឌ្រីម ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1E-3109 ជិះដោយបុរសវ័យចំណាស់ម្នាក់ និងឌុបប្រន្ធពីក្រោយ មិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា ស្នាក់នៅក្នុងសង្កាត់/ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្ត ដឹកខ្សាច់ខាងលើ រួមទាំងម៉ូតូរងគ្រោះ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៥ ដោយម៉ូតូបើកខាងមុខ រីឯរថយន្តបើកពីក្រោយ។ លុះមកដល់ក្បែរចំណុចកើតហេតុ ម៉ូតូបានស៊ីញ៉ូបត់ឆ្វេង តែមិនទាន់បានបត់ផង ស្រាប់តែរថយន្តខាងលើ បើកបុកអូសប្រមាណ៣០ម៉ែត្រ បណ្ដាលឲ្យុប្តីប្រពន្ធ២នាក់ ខ្ទាតចេញពីម៉ូតូ ដោយប្រពន្ធរបួសបាក់ជើងម្ខាង ចំណែកប្តីរបួសធ្ងន់ ភ្លាមៗនោះ តៃកុងរថយន្តបង្ក បានចុះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បាន មកដល់ទាក់ទងជំនាញ ឲ្យចុះវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី រង់ចាំដោះស្រាយជាក្រោយ៕

មតិយោបល់