ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជាច្រើននាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ដាក់ប្រាក់) នៅខេត្តកំពង់ចាម

កំពង់ចាមៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៤០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការ ក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ដាក់ប្រាក់) នៅចំណុចភូមិគៀនកេស ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ជាលទ្ធផលបង្រ្កាប និងចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១៣នាក់៖

១- ឈ្មោះ ម៉េង លី ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រើង ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម
២- ឈ្មោះ ញ៉ន វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ
៣-ឈ្មោះ ថុន សុថាវ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ
ទាំងពីរនាក់រស់នៅភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
៤-ឈ្មោះ លឿង សំអេន ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃ្លូយទី៤ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៥-ឈ្មោះ ម៉ន ម៉េងហួ ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹង ឃុំមៀន ស្រុកព្រៃឈរខេត្តកំពង់ចាម។
៦-ឈ្មោះ ម៉េង សេង ភេទប្រុស អាយុ៦៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទួលព្រេច ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៧-ឈ្មោះ ឃីម ហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃ្លូយទី៣ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៨-ឈ្មោះ ណន ស៊ីហ្គែន ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដំណាក់ពង្រ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៩-ឈ្មោះ នៅ ស្រស់ ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិគង មហា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម
១០-ឈ្មោះ អៀង ម៉ាប់ ភេទប្រុស អាយុ៦២ឆ្នាំ ជាតិខ្មែរ
១១-ឈ្មោះ ឈួន សុខុម ភេទប្រុស អាយុ៦០ឆ្នាំ ជាតិខ្មែរ
១២-ឈ្មោះ ធី ប៉ុណ្ណា ភេទប្រុស អាយុ៤០ឆ្នាំ ទាំង០៣នាក់រស់នៅភូមិដីក្រហម ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
១៣-ឈ្មោះ ហាក់ សុផា ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃ្លូយទី៣ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ដកហូតវត្ថុតាងរួមមាន៖
១-ទូរស័ព្ទដៃចំនួន១១គ្រឿង
២-ម៉ូតូចំនួន១០គ្រឿង
៣-កន្រក់ ចំនួន០២
៤-ស្កុតរុំជើងមាន់ ចំនួន០៥
៥-ប្រាក់រៀលចំនួន២,២៦២,០០០រៀល (បីលានពីរសែនប្រាំមួយម៉ឺនពីរពាន់រៀល)
៦-ប្រាក់ដុល្លារ ចំនួន១៥៥០ដុល្លារ (មួយពាន់ប្រាំរយហាសិបដុល្លារអាមេរិក)

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

មតិយោបល់