ព័ត៌មានជាតិ

ស្ត្រីម្នាក់ កំពុងលាងចាននៅលើផ្ទះ ស្រាប់តែត្រូវរន្ទះបាញ់ចំ បណ្ដាលឲ្យស្លាប់ភ្លាមៗ

កំពង់ធំ: កាលពីវេលាម៉ោង ១៨ និង៣០នាទីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិទីរ៉ងក្នាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ មានករណីរន្ទះបាញ់ បណ្តាលឱ្យស្លាប់មនុស្សម្នាក់។

ជនរងគ្រោះឈ្មោះ ជួប អាវ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។

មូលហេតុ៖ ជនរងគ្រោះ កំពុងលាងចាននៅលើផ្ទះ ស្រាប់តែត្រូវរន្ទះបាញ់ចំ បណ្ដាលឲ្យស្លាប់តែម្ដង។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់