ព័ត៌មានជាតិ

ទាស់សម្ដីជាមួយឪពុកចុង យកភ្លើងដុតផ្ទះខ្លួនឯងចោល ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ធំ: កាលពីវេលាម៉ោង ១៩ និង៣០នាទីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រៃរលាប ឃុំក្រវ៉ា ស្រុកបារាយណ៍ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង ។

ម្ចាស់ឈ្មោះ យឹម ហ៊ន ភេទប្រុសអាយុ៥១ឆ្នាំ មានប្រពន្ធឈ្មោះ ម៉េង ហ័រ អាយុ៤៥ឆ្នាំ។

ប្រភេទសំណង់៖ ផ្ទះធ្វើអំពីឈើទំហំ ៥មx៧ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ។ ខូចខាត៖
-អង្ករចំនួន៤ការុង
-សម្ភារប្រើប្រាស់ ក្នុងផ្ទះមួយចំនួនទៀត។

មូលហេតុ៖ បណ្តាលមកពីស្រវឹងស្រា ទាស់សម្ដី និងឪពុកចុង ក៏ដុតផ្ទះខ្លួនឯងចោលតែម្ដង។

ជនបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ ករណីនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ មិនបានចេញអន្តរាគមន៍នោះទេ មូលហេតុទទួលបានព័ត៌មានយឺតយ៉ាវ៕

មតិយោបល់