ភ្នំពេញៈ ករណីលួចមានស្ថានទម្ងន់ទោសដោយសារយកដំបងឈើគាស់បង្អួចផ្ទះប៉ុនប៉ងយកទ្រព្យសម្បត្តិកាល ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ នៅចំណុចផ្ទះលេខ ៥៤៤Z ផ្លូវលំ ភូមិ ព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ញឹប ផល ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ជា ភួង ភេទ ប្រុស អាយុ ៧២ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ ៥៤៤Z ផ្លូវលំ ភូមិ ព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ ។
វត្ថុតាងចាប់យក ៖ កង់តួស្រី ពណ៍ផ្កាឈូក ចំនួន ០១គ្រឿង (ជាមធ្យោបាយកជនសង្ស័យជិះធ្វើសកម្មភាព) ។
តាមប្រភពព័ត៌មាននៅវេលាកើតហេតុ ជនសង្ស័យឈ្មោះ ញឹប ផល ភេទ ប្រុស អាយុ ១៨ ឆ្នាំ បានជិះកង់ ០១ គ្រឿង ពណ៌ ផ្កាឈូក មកធ្វើសកម្មភាពយកដំបងឈើលួចគាស់បង្អួចផ្ទះរបស់ជនរងគ្រោះឈ្មោះ ជា ភួង ភេទ ប្រុស អាយុ ៧២ ឆ្នាំ នៅចំណុចផ្ទះលេខ ៥៤៤Z ផ្លូវ លំ ភូមិ ព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ ដើម្បីយកទ្រព្យសម្បត្តិ ខណៈនោះជនរគ្រោះ និងប្រជាពលរដ្ឋឃើញទាន់ក៏ស្រែកឆោឡោធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបាត់ ដោយបន្សល់ទុកកង់ ០១ គ្រឿង ពណ៌ ផ្កាឈូក នៅកន្លែងកើតហេតុ (ចំណែកដំបងឈើជនសង្ស័យបានបោះចោលបាត់រកពុំឃើញ) រហូតដល់ វេលាម៉ោង ០៩ម៉០០នាទី ថ្ងៃទីឆ្នាំដដែល ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលើឲ្យជួយស្រាវជ្រាវចាត់ការតាមច្បាប់ ។ លុះមកដល់ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ០៩ម៉០០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើបានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យឈ្មោះ ញឹប ផល ភេទ ប្រុស អាយុ ១៨ ឆ្នាំ កំពុងឈរនៅចំណុចផ្លូវ លំ ក្រុម ១០ ភូមិ ព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ យកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្តង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ញឹប ផល ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
មតិយោបល់