ភំ្នពេញៈ យោងតាមផេករបស់អគ្គស្នងករដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំង គ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឃាត់ខ្លួន ជនសង្ស័យ៤នាក់ និងបានធ្វើតេស្តវត្ថុតាងគ្រឿងញៀនសរុប ៨៧៣០.២៨ក្រាម នៅមន្ទីរប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅ ២គោលដៅផ្សេងគ្នា ក្នុងរាជធានីភំ្នពេញ ។
តាមរបាយការណ៍សង្ខេប ស្តីពីកិច្ចប្រតិបត្តិការបង្រ្កាបករណីកែឆ្នៃជួញដូរគ្រឿងញៀនដោយខុសច្បាប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោក វរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង មានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្រ្កាប នៅ ២គោលដៅផ្សេងគ្នា គោលដៅទី១ ៖ នៅចំណុចក្បែស្ថានទូតអូស្រ្តាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី២ ៖ នៅចំណុច អាផាតធឺម៉ិន សុភា ផ្ទះលេខ១៥ ផ្លូវ ៣៥២ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យ០៤នាក់
១- ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់)។
២- ឈ្មោះ HE YI RI ភេទប្រុស កើត 16.06.1964 ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G45794394
៣- ឈ្មោះ ZHANG JUN ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ចិន។
៤- ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ចិន។
ខ- ចាប់យកវត្ថតាង សរុបរួម :
១.សារធាតុញៀនសរុប ទម្ងន់ 7307.12g
– កេតាមីន(Ketamine) 5094.51g
– ម៉េតំហ្វេតាមីន(ICE) 2184.55g
– ហេរ៉ូអ៊ីន(Heroin) 0.31g
– អ៊ិចស្តាស៊ី(MDMA) 25.75g
២.សារធាតុគីមីផ្សំ សរុប: 109 kgs 519.20g
– សារធាតុគីមីផ្សំ ៤ ប្រភេទ (ស្ថិតក្នុងតារាង៤) 16 kg 490.38g
– សារធាតុគីមីផ្សំ ៩ ប្រភេទ (គ្មានក្នុងតារាង) 93 kgs 028.82g ។
តាមរបាយការណ៍ដែលមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើតេស្ត និងបូកសរុបចុងក្រោយ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០បាន ឲ្យដឹងថា ៖
១.ថ្នាំញៀនប្រភេទ Ice ក្រាម សរុប ២១០៧,២៣ក្រាម
២.ថ្នាំញៀនប្រភេទ Ice រាវ សរុប ៦៥,៤២ក្រាម
៣.ថ្នាំញៀនប្រភេទ Wy គ្រាប់ សរុប ១៣,៩០ក្រាម
៤.កាតាមីន សរុប ៥០០២,១០ក្រាម
៥.ថ្នាំគ្រាប់ MDMA ៥,៤៥ក្រាម
៦.ក្រាមពណ៌កាហ្វេ MDMA ២០,៣០ក្រាម
៧.ម្សៅសហេរ៉ូអ៊ីន ០,៣១ក្រាម
៨.Clanazolam (ម្សៅពណ៌លឿង) ០,៧៦ក្ររាម
៩.MDP2P (ម្សៅស) ៨០០,៨២ក្រាម
១០.(ក្រាមសភ្លឺ) Methylamine Hcl ៦២១,៥៨ក្រាម
សរុបមានទម្ងន់ ៨៧៣០.២៨ក្រាម ។
តាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ នៅល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ជនសង្ស័យបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការចាត់ការ នៅថ្ងៃស្អែកនេះ ៕
មតិយោបល់