ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីលួចម៉ូតូនិងកង់

ភ្នំពេញ: ករណីលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ យកដង្កាប់គាស់ស្រយ៉ូវទ្វារផ្ទះយកម៉ូតូចំនួន០១គ្រឿងនិងកង់ នៅ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង០៤និង០០នាទីទៀបភ្លឺ នៅចំណុចផ្ទះលេខ ២១ ផ្លូវលំ ភូមិ ព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
១-ជនសង្ស័យឈ្មោះ នូ សុខខែ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ២១ ផ្លូវលំ ភូមិ ព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។
២-ជនសង្ស័យឈ្មោះ សុខ ហៀប ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ២១ ផ្លូវលំ ភូមិ ព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។
-ជនរងគ្រោះឈ្មោះ ស៊ិន សាណា ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ២១ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូសណ្តោងរ៉ឺម៉ក ។
វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ លេខតួ+ម៉ាស៊ីន 9786059 ពាក់ស្លាកលេខ ភ្នំពេញ 1GH 0247 (ជារបស់ជនរងគ្រោះ) និង រណាអាដែកដងជ័រពណ៍ខៀវចំនួន០១ដើម,ដង្កាប់ចំនួន០១ដើម និងដែកចុងស្រួចចំនួន០១ ។
សម្ភារ:ជនរងគ្រោះដែលបាត់បង់ ៖ កង់តួស្រី ពណ៍ខ្មៅ ចំនួន ០១គ្រឿង ។
តាមប្រភព័ត៌មាន កាលពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២០ ជនរងគ្រោះឈ្មោះ ស៊ិន សាណា បានយកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ លេខតួ+ម៉ាស៊ីន 9786059 ពាក់ស្លាកលេខ ភ្នំពេញ 1GH 0247 មានសណ្តោងកន្តុយរ៉ឺម៉ក និង កង់តួស្រី ពណ៍ខ្មៅ ចំនួន០១គ្រឿង ទុកនៅក្នុងផ្ទះលេខ ២១ ផ្លូវលំ ភូមិ ព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ រួចចាក់សោរទ្វារផ្ទះ ទៅសម្រាកនៅផ្ទះមួយផ្សេងទៀតដែលក្បែរគ្នា ។ លុះមកដល់វេលាម៉ោង០៥និង០០នាទីទៀបភ្លឺថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២០ ជនរងគ្រោះឈ្មោះ ស៊ិន សាណា បានដើរមកយកម៉ូតូសណ្តោងរ៉ឺម៉ក ដើម្បីចេញដឹកភ្ញៀវ ស្រាប់តែឃើញទ្វារផ្ទះមានស្នាមគាស់ស្រយ៉ូវ ពេលចូលទៅមើលទ្រព្យសម្បត្តិក្នុងផ្ទះឃើញបាត់ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH 0247 (នៅសល់តែកន្ទុយរ៉ឺម៉ក) និង កង់តួស្រីពណ៍ខ្មៅចំនួន០១គ្រឿង ក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើឲ្យជួយស្រាវជ្រាវ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានចុះទៅពិនិត្យកន្លែងកើតហេតុធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១១ម៉០០នាទី ថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ ២០២០ ទើបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នូ សុខខែ និងចាប់យកវត្ថុតាង ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ លេខតួ+ម៉ាស៊ីន 9786059 ពាក់ស្លាកលេខ ភ្នំពេញ 1GH 0247 (ជារបស់ជនរងគ្រោះឈ្មោះ ស៊ិន សាណា ដែលបាត់) យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ។ បន្ទាប់ពីសាកសួរជនសង្ស័យឈ្មោះ នូ សុខខែ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកដង្កាប់គាស់ស្រយ៉ូវទ្វារផ្ទះជនរងគ្រោះឈ្មោះ ស៊ិន សាណា ចូលលួចយកម៉ូតូ០១គ្រឿង និង កង់ចំនួន ០១គ្រឿង កាលពីវេលាម៉ោង០៤ម៉០០នាទីទៀបភ្លឺថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២០ ដោយកង់តួស្រីពណ៍ខ្មៅរូបគេជិះយកលាក់ទុកនៅដីវាល ភូមិ ព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ (បាត់រកមិនឃើញ) ចំណែកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ លេខតួ+ម៉ាស៊ីន 9786059 ពាក់ស្លាកលេខ ភ្នំពេញ 1GH 0247 បណ្តើរយកទៅឲ្យបក្សពួកម្នាក់ទៀតឈ្មោះ សុខ ហៀប ស្នាក់នៅភូមិ ព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ (ផ្ទះក្បែរគ្នា) ជួយតផ្តាច់ខ្សែកុងតាក់ម៉ូតូដើម្បីបញ្ឆេះជិះយកទៅលាក់ទុកផ្ទះរបស់ខ្លួនដើម្បីទុកលក់ចែកលុយគ្នាចាយ ខណ:នោះកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានចុះទៅផ្ទះជនសង្ស័យឈ្មោះ សុខ ហៀប ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ចាត់ការតាមនីតិវិធីតែម្តង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ នូ សុខខែ និង ឈ្មោះ សុខ ហៀប ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

 

មតិយោបល់