កំពង់ស្ពឺៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា វេលាម៉ោង១១.៣០នាទី ថៃ្ងទី០៧ ខែមិថុនា ឆ្នាំ២០២០ កម្លាំងនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកឩដុង្គ បានបង្រ្កាបក្រុមលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ស្ថិតនៅចំណុចលោកតាបាក់ឡៅ ខាងលិចភូមិព្រៃទទឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំងាយ ប្រហែល ៥០០ ម៉ែត្រ ពីរភូមិ ប្រតិបត្ដិការឃាត់ខ្លួនជនសង្ស័យបាន០៨ នាក់ :
១. ឈ្មោះ ជួន ជីម ភេទប្រុស អាយុ៤៦ឆ្នាំ
២.ឈ្មោះ ហ៊ន អឿន ភេទប្រុស អាយុ៥៣ឆ្នាំ
៣.ឈ្មោះ សួន ចាន្ធី ភេទប្រុស អាយុ៣២ឆ្នាំ នាក់
៤.ឈ្មោះ ឆុំ សៅ ភេទប្រុស អាយុ៣១ឆ្នាំ
៥.ឈ្មោះ ថេត ធឿន ភេទប្រុស អាយុ៥៤
៦.ឈ្មោះ ជី ក្រឹម ភេទប្រុស អាយុ ៦៣ឆ្នាំ
៧.ឈ្មោះ វ៉ត់ វណ្ណី ភេទប្រុស អាយុ១៦ឆ្នាំ
៨.ឈ្មោះ មៅ អ៊ឹម ភេទប្រុស អាយុ៥៧ឆ្នាំ
អ្នកទាំងប្រាំនាក់ គឺមានទីលំនៅក្នុងខេត្ដកំពង់ស្ពឺ និងខេត្តកណ្តាល ។
កិច្ចប្រតិបត្ដិការគឺដឹកនាំដោយ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការស្រុកឧដុង្គ ដោយបានការចង្អុលណែនាំពីរលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ ជាក់ស្ដែងកំលាំងបង្រ្កាបនិងដកហូតបានសម្ភារៈ រួមមាន ៖
+ ម៉ូតូ ចំនួន ១៥គ្រឿង
+ មាន់គកជល់ ចំនួន ០៥ក្បាល(ងាប់ ០១ក្បាល)
+ ជញ្ជីងថ្លឹង ចំនួន ០១ គ្រឿង
+ ទូរស័ព្ទដៃចំនួន ០៣គ្រឿង
+ ប្រាក់រៀលចំនួន ៧៩៥០០រៀល
+ កាបូបស្ពាយចំនួន ០១និង សម្ភារៈស្កុតបិតរុំខ្នាយមាន់ ជៀលក្រុងមាន់ មួយចំនួន …
បច្ចុប្បន្នជនញៀនល្បែងទាំង៨នាក់រួមជាមួយវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដេីម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធី ៕
មតិយោបល់