ព័ត៌មានជាតិ

នាយរងប៉ុស្តិ៍ នគរបាលសង្កាត់ទៀនម្នាក់ ជិះម៉ូតូដេញចាប់ចោរ បែរជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង ៥ និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យនាយរងប៉ុស្តិ៍ នគរបាលសង្កាត់ទៀនម្នាក់ រងរបួសធ្ងន់។

ដំណើររឿង៖ ដំបូងទ្បើយ គេឃើញជនរងគ្រោះ បានជិះម៉ូតូដេញចាប់មុខសញ្ញាគាស់ផ្ទះ រហូតមកដល់ផ្លូវ៦០ម៉ែត្រ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ទៅបុករថយន្តដឹកសម្ភារៈ (មេនបូជាសព) បណ្ដាលឲ្យរងរបួសធ្ងន់ បែកដៃ និងបែកលើចិញ្ចើមធ្ងន់។ រីឯមុខសញ្ញា បានបន្ថែមល្បឿន រត់គេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្សី ដោយទ្បែកម៉ូតូ និងរថយន្ត សមត្ថកិច្ច ចុះមកវាស់វែងរួច ក៏យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕

មតិយោបល់