ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីចេញសែកស្អុយ ចំនួន១៣.០០០ដុល្លារ

ភ្នំពេញៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១ និង០០នាទី ប៉ុស្តិ៍នគរបាលឃ្មួញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរំលោភលើទំនុកចិត្ត (ចេញសែកគ្មានសាច់ប្រាក់) នៅចំណុចក្នុងក្រុមហ៊ុនបេតុងលាយស្រាច់ ជ្រេហ្គន ផ្លូវ១០១៩ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យ០២នាក់រួមមាន៖ ១-ឈ្មោះ គ្រី គីមលាង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករអចលនទ្រព្យ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន) ,ទី២-ឈ្មោះ ភាគ ផានីន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក អង្គការសមាគមខ្មែរកម្ពុជាក្រោម ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន) បានចេញសែកគ្មានសាច់ប្រាក់ចំនួន១៣.០០០ដុល្លា ឲ្យទៅជនរងគ្រោះ ឈ្មោះ ង៉ែត ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនបេតុងលាយស្រាច់ជ្រេហ្គន ស្នាក់នៅក្នុងក្រុមហ៊ុន បេតុងលាយស្រាច់ជ្រេហ្គន ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់៖ លុយដុល្លារ ១៣.០០០ដុល្លា , សម្ភារៈបន្សល់ទុក សែកគ្មានសាច់ប្រាក់០២សន្លឹក ស្មើ១៣.០០០ដុល្លា ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់