ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បើកបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅលើដងផ្លូវ មួយរំពេច

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុនៅថ្ងៃពអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទី នៅផ្លូវជាតិ៨គីឡូម៉ែត្រ២៧-២៨ ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ករណីខាងលើនេះ បង្កឡើងដោយរថយន្តម៉ាក មិនស្គាល់ អ្នកបើកបរមិនស្គាល់ឈ្មោះ (រត់គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីកើត ទៅលិចទៅ បានបុកជាមួយម៉ូតូម៉ាក Honda dream c 125 ពណ៌ខ្មៅ ផ្លាកលេខ កណ្ដាល 1L 0357 បើកបរដោយឈ្មោះ ថៃ តុងហៃ ភេទប្រុសអាយុ ២៥ឆ្នាំ នៅភូមិ អន្លង់ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។
រួមដំណើរ គ្មានបើកបរក្នុងទិសដៅពីលិចទៅកើត ករណីនេះបណ្ដាលឲ្យស្លាប់ម្នាក់ នៅកន្លែងកើតហេតុ ឈ្មោះ ថៃ តុងហៃ ភេទ ប្រុសអាយុ២៥ឆ្នាំ ។ ខូចខាតម៉ូតូ០១គ្រឿងធ្ងន់ មូលហេតុ អ្នកបើកបរ បង្កបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ។

កម្លាំងជំនាញបានសហការជាមួយប៉ុស្តិ៍ព្រែកតាមាក់ធ្វើការវាស់វែង ហើយបានប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាប្រពៃណី និងដកហូតវត្ថុតាងយកទៅរក្សារទុក នៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ហើយជំនាញកំពុងស្រាវជ្រាវបន្ត ៕

មតិយោបល់