ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រាស្រវឹង យកដំបងឫស្សីវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់: នៅថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនិងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទី នៅចំណុចព្រៃភ្ញៀវ ភូមិម្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីហិង្សាដោយចេតនា (វាយនិងដំបងឫស្សី) មួយលើក។

ជនសង្ស័យម្នាក់ឈ្មោះ ចាន់ ខួច ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅចំណុចព្រៃភ្ញៀវ ភូមិម្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់
បានយកដំបងឈើឫស្សី វាយទៅលើជនរងគ្រោះឈ្មោះ សួន ធឿន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាចំនួន ២ដំបង
បណ្ដាលឲ្យរបួសដាច់រយះក្បាលភ្នែកខាងឆ្វេងមួយកន្លែង មានឈាមហូរយ៉ាងច្រើន និងជាំឆ្អឹងជំនីខាងឆ្វេងមួយកន្លែង ។
ត្រូវបានក្រុមគ្រូសារបញ្ជូមកព្យាបាលរបួសនៅមណ្ឌលសុខភាពប្រម៉ោយ។
បន្ទាប់ពីកើតហេតុតាមមតិចង្អុលការ របស់លោកអធិការកម្លាំងនគរបាលយុត្តិធម៌ស្រុកវាលវែង សហការជាមួយកម្លាំងប៉ុស្តិ៍ប្រម៉ោយ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ខួច បាននៅវេលាម៉ោង ១៧,៥៩នាទីថ្ងៃខែឆ្នាំដដែល ចំណុចកើតហេតុ ។

មូលហេតុ៖ ផឹកស្រាស្រវឹង ពេលនេះជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាន
នរបាលស្រុកវាលវែង តាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់
ដើម្បីបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់